កាលពីថ្ងៃច័ន្ទ ១០ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃកាន់បិណ្ឌ វេនទី១០ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងបុគ្គលិក ក្រុមហ៊ុនអេស៊ានើរៀល អ៊ែតវ៉ាយហ្សឺរី អ៊ីន / Asianerial Advisory Int Co., Ltd (Asianerial) បានធ្វើដំណើរទៅចូលរួមពិធីរាប់បាត និងសូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន រួមជាមួយលោកតា លោកយាយ អ៊ុ ពូមីង បងប្អូន មិត្តភក្តិ ដែលជាឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តទេពប្រណម្យ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងបន្តដំណើរទៅហូបអាហារសាមគ្គីនៅជើងភ្នំឧត្តុង្គ ប្រកបដោយភាពសប្បាយរីករាយ និងភាតរភាព។