
ប្រវត្តិរបស់ក្រុមហ៊ុន Asianerial
Asianerial ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ជាក្រុមហ៊ុនផ្ដល់ការប្រឹក្សាយោបល់ដែលបានផ្ដល់នូវ សេវារបស់ខ្លួនដល់ស្ថាប័នជាច្រើនលើវិស័យគណនេយ្យ, ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម។ ដោយមានការគាំទ្រដ៏ខ្លាំងក្លាពីអតិថិជន និងម្ចាស់ភាគហ៊ុន បានធ្វើឱ្យ Asianerial វិវឌ្ឍមួយជំហានទៅមុខទៀត ដោយទទួលបានការចុះបញ្ជីពេញលេញជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត អនុលោមតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០១៦ ហើយទទួលបានអាជ្ញាប័ណ្ណជាភ្នាក់ងារសេវាពន្ធដែលផ្ដល់ជូនដោយអគ្គនាយកដ្ឋានពន្ធដារ។
អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ

