សេវាគណនេយ្យ
យើងខ្ញុំផ្ដល់នូវសេវាគណនេយ្យជាច្រើនដល់ក្រុមហ៊ុនអាជីវកម្មផ្សេងៗគ្នា និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា–ជាក្រុមហ៊ុនសេវាកម្ម, ក្រុមហ៊ុនជំនួញ និងរោងចក្រផលិតកម្ម។ គណនយ្យករពោរពេញដោយសមត្ថភាពរបស់យើងខ្ញុំ មានបទពិសោធន៍នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា និងប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ពួកគេនឹងផ្ដល់នូវសេវាទាំងនោះប្រកបដោយសេចក្ដីទុកចិត្ត ដើម្បីធានានូវប្រសិទ្ធិភាព និងប្រសិទ្ធិផលចំពោះប្រតិបត្តិការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នក–ភាពចម្រើនរុងរឿងរបស់លោកអ្នក គឺជាការយកចិត្តទុកដាក់របស់យើងខ្ញុំ។
យើងផ្ដល់នូវសេវាជាច្រើនដូចជា ៖
- ត្រួតពិនិត្យរបាយការណ៍គណនេយ្យ
- ជួយផ្ដល់បុគ្គលិកពីខាងក្រៅសម្រាប់ចុះបញ្ជីគណនេយ្យ
- បង្កើតគោលការណ៍គណនេយ្យ
- បណ្ដុះបណ្ដាលតាមបំណងចង់បាន
បុគ្គលិកវិជ្ជាជីវៈផ្នែកគណនេយ្យរបស់យើងខ្ញុំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់នូវតម្លៃបន្ថែមដល់អតិថិជនរបស់យើងខ្ញុំ តាមរយៈការរៀបចំសៀវភៅបញ្ជីគណនេយ្យ, ត្រួតពិនិត្យអន្តរការណ៍ និងផ្ដល់ជូននូវព័ត៌មានដំណើរការសំខាន់ៗ សម្រាប់អ្នកគ្រប់គ្រងយុទ្ធសាស្រ្ត, អ្នកគ្រប់គ្រងបច្ចេកទេស និងអ្នកគ្រប់គ្រងប្រតិបត្តិការ ដើម្បីធ្វើសេចក្ដីសម្រេចចត្តដ៏ឆ្លាតវៃរបស់ពួកគេ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់អតិថិជន ៖
- កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញ
- សេវាផ្ដល់ជូនផ្អែកលើអ្នកជំនាញ
- ការពារទ្រព្យ
- ទប់ស្កាត់ហានិភ័យខូចខាត
- កំណើនជានិរន្តរ