ក្រុមការងាររបស់យើងខ្ញុំ

លោក សាយ សូនៀប ប្រធាននាយកប្រតិបត្តិ
លោក សូនៀប គឺជា ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនយើង។ គាត់មានបទពិសោធន៍ជាង ៧ ឆ្នាំ នៅក្នុងវិស័យគណនេយ្យ, ពន្ធ, សវនកម្ម និងការគ្រប់គ្រងជាមួយនឹងក្រុមហ៊ុនប្រឹក្សាយោបល់ជាច្រើន ហើយគាត់ក៏ជាសហស្ថាបនិកនៃក្លឹបគណនេយ្យវិជ្ជាជីវៈ (PAC) ផងដែរ។ គាត់ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងវិញ្ញាបនបត្រផ្នែកភ្នាក់ងារសេវាពន្ធ (TSA) ពីសាលាពន្ធដារជាតិនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក យ៉ាន សីលា នាយកគ្រប់គ្រង
លោក សីលា គឺជា នាយកគ្រប់គ្រង នៃក្រុមហ៊ុនយើង។ គាត់មានបទពិសោធន៍មិនតិចជាង ៥ ឆ្នាំនៅក្នុងវិស័យគណនេយ្យ, ពន្ធ, និងការចុះបញ្ជីគណនេយ្យជាមួយនឹងក្រុមហ៊ុនគណនេយ្យជាច្រើននៅក្នុងប្រទេស ហើយក៏ជានាយកប្រតិបត្តិនៃក្លឹបគណនេយ្យវិជ្ជាជីវៈ (PAC) ផងដែរ។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ហើយបច្ចុប្បន្ន គាត់កំពុងសិក្សាក្នុងកម្មវិធីវិជ្ជាជីវៈភ្នាក់ងារសេវាពន្ធនៃសាលាពន្ធដារជាតិរបស់អគ្គនាយកដ្ឋានពន្ធដារ។

កញ្ញា ស៊ីវ ណាត អ្នកប្រឹក្សាជាន់ខ្ពស់ខាងពន្ធ
កញ្ញា ស៊ីវ ណាត គឺជា អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកពន្ធ នៃក្រុមហ៊ុនយើង។ គាត់មានបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងគណនេយ្យ ពន្ធ និងសវនកម្ម។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម (BBA) ពីសាកលវិទ្យាល័យមួយក្នុងស្រុក និងវិញ្ញាបនបត្រផ្នែកភ្នាក់ងារសេវាពន្ធ (TSA) ពីសាលាពន្ធដារជាតិនៃអគ្គនាយកដ្ឋានពន្ធដារ។

កញ្ញា ហុក ដានី អ្នកប្រឹក្សាជាន់ខ្ពស់ខាងអាជីវកម្ម
កញ្ញា ដានី គឺជា អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកអាជីវកម្ម នៃក្រុមហ៊ុនយើង។ គាត់មានបទពិសោធន៍ច្រើនលើផ្នែកប្រឹក្សាយោបល់ក្នុងវិស័យ គណនេយ្យ និងពន្ធអាជីវកម្មនេះ។ គាត់បានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម (BBA) ពីសាកលវិទ្យាល័យក្នុងស្រុកមួយ ហើយគាត់ក៏ទទួលបានវិញ្ញាបនបត្រផ្នែកភ្នាក់ងារសេវាពន្ធ (TSA) ពីសាលាពន្ធដារជាតិនៃអគ្គនាយកដ្ឋានពន្ធដារផងដែរ។

លោក លោក លឹម ផល្លា គណនេយ្យករជាន់ខ្ពស់
លោក ផល្លា គឺជា គណនេយ្យករជាន់ខ្ពស់ នៃផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រុមហ៊ុនយើង។ គាត់មានបទពិសោធន៍ធ្វើការជាង៤ឆ្នាំក្នុងវិស័យគណនេយ្យ និងពន្ធ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមួយក្នុងស្រុក និងទទួលបានវិញ្ញាបនបត្រផ្នែកភ្នាក់ងារសេវាពន្ធ (TSA) ពីសាលាពន្ធដារជាតិនៃអគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន គាត់កំពុងបន្តការសិក្សារក្នុងវគ្គសិក្សាអាជីវកម្មនៅសាលាពាណិជ្ជសាស្រ្ត CamED។

កញ្ញា ស៊ាង ស្រីមុំ មន្ត្រីជាន់ខ្ពស់ផ្នែកចុះបញ្ជីធុរកិច្ច
កញ្ញា ស្រីមុំ គឺជា មន្ត្រីជាន់ខ្ពស់ផ្នែកចុះបញ្ជីធុរកិច្ច នៃក្រុមហ៊ុនយើង។ គាត់បាន និងកំពុងធ្វើការងារលើវិស័យចុះបញ្ជីធុរៈកិច្ចនេះអស់រយៈពេលជាង៣ឆ្នាំមកហើយនៅក្នុងក្រុមហ៊ុនយើង។ គាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យនៅសាលកវិទ្យាល័យក្នុងស្រុកមួយ ហើយបច្ចុប្បន្ន គាត់កំពុងសិក្សាផ្នែកតំណាងចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និ់ងភ្នាក់ងារពន្ធដារនៅសាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក សួន វិចិត្រ ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស
លោក វិចិត្រ បានចាប់ផ្តើមការងារដំបូងនៅ អេស៊ានើរៀល ជាអ្នកប្រឹក្សាយោបល់ផ្នែកធនធានមនុស្ស ហើយបន្ទាប់មក គាត់បានធ្វើជាបុគ្គលិកពេញម៉ោង ក្នុងតួនាទីជាប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស។ គាត់មានបទពិសោធជាង ៥ឆ្នាំ ផ្នែកប្រឹក្សាយោបល់ និងគ្រប់គ្រងធនធានមនុស្ស និងបទពិសោធជាង ៧ឆ្នាំ ផ្នែកគ្រប់គ្រងទូទៅ ។ គាត់សិក្សាបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសារបរទេស និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។